PCU Non-Profit University
សាកលវិទ្យាល័យបញ្ញាជាតិគឺជាគ្រឹះស្ថានឧត្តមសិក្សាឯកជនមួយត្រូវបានផ្ដួចផ្ដើមគំនិតបង្កើតឡើងដោយឯកឧត្តមបណ្ឌិត ប្រធានសមាគមក្រុមជំនុំច្បាប់ខ្មែរ និង ឧបត្ថម្ភគាំទ្រដោយ លោកជំទាវឧកញ៉ា ជា សុវណ្ណនី លោកឧកញ៉ា ជា សុផាន់ លោកជំទាវឧកញ៉ា សោម សុផល លោកជំទាវឧកញ៉ា រុន ម៉ារីណា (ម្ចាស់ហាងពេជ្រម៉ារីណា) លោកជំទាវ ប៊ុន ពៅ (ម្ចាស់សណ្ឋាគាររតនៈខេត្ត បាត់ដំបង់) និងក្រុមហ៊ុនសំណង់ ប៊ុន ជេស្ឋ និងខន់ដូរទន្លេបាសាក់ រួមជាមួយនឹង ក្រុមស្ថាបនិកល្បីៗ បានរៀបចំកម្មវិធីសិក្សាតាមប្រព័ន្ធក្រេឌីត ស្របនឹងទីផ្សារការងារក្នុងស្រុក និង អន្ដរជាតិដើម្បីឳ្យនិស្សិតទទួលបាននូវចំណេះដឹងខ្ពស់ និងជោគជ័យក្នុងការងារ។ សមាគមក្រុមជំនុំច្បាប់ខ្មែរត្រូវបានបង្កើតឡើងនៅថ្ងៃទី២៩ ខែវិច្ជិកា ឆ្នាំ២០០៦ ហើយបានបណ្ដុះបណ្ដាលសិស្ស និស្សិត បុគ្គលិក ក្រុមហ៊ុន អង្គការ មន្រ្ដី រាជការនានាលើមុខជំនាញជាច្រើន ដូចជាៈ ច្បាប់ព្រហ្មទណ្ឌ ច្បាប់កិច្ចសន្យា ច្បាប់ការងារ ច្បាប់ភូមិបាល ច្បាប់រដ្ឋបាលសាធារណៈ រដ្ឋបាល និងលេខាធិការ មូលដ្ឋានគ្រឹះ គណនេយ្យ នីតិរដ្ឋប្បវេណី មូលដ្ឋាន គ្រឹះទីផ្សារ កុំព្យូទ័រ និងភាសាអង់គ្លេសទូទៅ។ល។
ដោយមានសំណូមពរជាបន្តបន្ទាប់ពីសំណាក់សិស្ស និស្សិត ព្រះសង្ឃ មន្រ្ដីរាជការ បុគ្គលិក ក្រុមហ៊ុន បុគ្គលិកអង្គការ និងសមាគមនានា ដែលបានមកសិក្សា នៅសមាគមក្រុមជំនុំច្បាប់ខ្មែរ សុំឱ្យបង្កើតទៅជាសាកលវិទ្យាល័យ។ ដូចនេះសាកល វិទ្យាល័យ បញ្ញាជាតិ ត្រូវបានទទួលស្គាល់ដោយ រាជរដ្ឋាភិបាលកម្ពុជាតាមអនុក្រឹត្យលេខ ១៧៦ អ.ន.ក្រ.ប.ក ចុះថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០០៩។ ដើម្បីធ្វើឳ្យនិស្សិតទទួលបានជោគជ័យក្នុងការសិក្សា និងមានមោទនភាពនៅក្នុងសង្គមការងារធ្វើឱ្យ សាកលវិទ្យាល័យបញ្ញាជាតិ ទទួលបាន នូវលទ្ធផលល្អក្នុង ការបណ្ដុះបណ្ដាលធនធានមនុស្ស។ ភាពរីកចំរើនប្រកប វិសាលភាព និងស្មើភាពគ្នារបស់និស្សិតខ្មែរ គឺជាបំណងប្រាថ្នាដ៏ធំបំផុតរបស់សាកលវិទ្យាល័យបញ្ញាជាតិ ។ ដើម្បីចូលជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុង ការបណ្ដុះបណ្ដាល ធនធានមនុស្ស ប្រកបដោយ សមត្ថភាព បញ្ញា គុណធម៌ និងការជឿជាក់ខ្ពស់ស្របពេលដែលកម្ពុជាកំពុង ធ្វើសមាហរណកម្ម វិស័យអប់រំចូលទៅក្នុងសហគមន៍តំបន់ និងពិភពលោកដោយ ផ្អែកលើគោលនយោបាយ យុទ្ធសាស្រ្ដ ចតុកោណរបស់ រាជរដ្ឋាភិបាលកម្ពុជា។ ម្យ៉ាងទៀតដើម្បីឆ្លើយតបទៅនឹងៈ
- សេចក្ដីសម្រេចស្ដីពី លក្ខខណ្ឌ សំរាប់ការចេញ វិញ្ញាបនប័ត្រថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន លេខៈ ០២-០៤ គទក.សសរ ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០០៤ របស់គណៈកម្មាធិការទទួលស្គាល់ គុណភាពអប់រំនៃកម្ពុជា។
- សេចក្ដីជូន ដំណឹងស្ដីពីការបង្កើតដេប៉ាតឺមង់ ថ្នាក់ឆ្នាំសិក្សាមូលដ្ឋានលេខៈ ៦០៣ អយក. សជណ ចុះថ្ងៃទី០២ ខែមីនា ឆ្នាំ២០០៤ របស់ក្រសួងអប់រំ យុវជន និងកីឡា។
ដើម្បីបញ្ចក់ពីសមត្ថភាពការស្រូបយកនិស្សិត ពេញម៉ោង និងមិនពេញម៉ោង ចំនួន ៥០០នាក់ សាកលវិទ្យាល័យបញ្ញាជាតិ និងបណ្ដុះបណ្ដាលនិស្សិតថ្នាក់សិក្សាមូលដ្ឋានគ្រប់ជំនាញ ដើម្បីពង្រឹងគុណ ភាពខ្ពស់ដល់និស្សិតឳ្យមានចំណេះដឹង ទូលំទូលាយ បន្ថែមទៀត។រាជរដ្ឋាភិបាលតម្រូវឳ្យគ្រប់គ្រឹះស្ថាន ឧត្តមសិក្សាធ្វើការបណ្ដុះបណ្ដាលថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ដែលដឹកនាំដោយប្រធានមួយរូប និងមន្រ្ដីទទួលបន្ទុកមួយចំនួន (សូមជូនភ្ជាប់មកជាមួយនូវ រចនាសម្ព័ន្ធ និងបញ្ជីរាយនាម ឈ្មោះមន្រ្ដី ទទួលខុសត្រូវ)។ សាកលវិទ្យាល័យបញ្ញាជាតិ បានដំណើរការលើមហាវិទ្យាល័យដូចខាងក្រោមៈ
១. មហាវិទ្យាល័យវិទ្យាសាស្រ្តសង្គម
២. មហាវិទ្យាល័យ សិល្បៈ មនុស្សសាស្រ្ដ និងភាសា
៣. មហាវិទ្យាល័យ គណិតវិទ្យា និង វិទ្យាសាស្រ្ត
៤. មហាវិទ្យាល័យ ធុរកិច្ច និងសេដ្ឋកិច្ច
៥. មហាវិទ្យាល័យ អប់រំ
ហើយសាកលវិទ្យាល័យមានជំនាញឯកទេសមួយចំនួនទៀត ដែលនឹងបើកឳ្យដំណើរការនៅឆ្នាំបន្ទាប់។ ដូចនេះ ដេប៉ាតឺម៉ង់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋានត្រូវបានបង្កើតឡើង ដើម្បីឆ្លើយតបទៅនឹងតម្រូវការ របស់គណៈកម្មាធិការ ទទួលស្គាល់គុណភាព អប់រំនៃកម្ពុជា ( គ.ទ.ក ឬ ACC ) និងនាយកដ្ឋានឧត្តមសិក្សានៃ ក្រសួងអប់រំ យុវជន និងកីឡា ហើយក៏ជាផ្នែកមួយសម្រាប់ពង្រឹងគុណភាពអប់រំឧត្តមសិក្សានៅកម្ពុជាផងដែរ។ បច្ចុប្បន្ននេះ សាកលវិទ្យាល័យ បញ្ញាជាតិ មានការិយាល័យចំនួន ៤ សម្រាប់ដំណើរការត្រូវបានដឹកនាំដោយប្រធាន អនុប្រធាន និងសមាជិកមួយចំនួនជាជំនួយការ។
១ ការិយាល័យសិក្សា និងស្រាវជ្រាវ
២ ដេប៉ាតឺម៉ង់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន
៣ ការិយាល័យរដ្ឋបាល និងគណនេយ្យ
៤ ការិយាល័យព័ត៌មានវិទ្យា
ការិយាល័យនីមួយៗបានខិតខំបំពេញការងារជាច្រើន ជាពិសេសការបង្កើត និងអនុវត្តផែនការយុទ្ធសាស្រ្ដ សម្រាប់ស្រូបយកនិស្សិតឳ្យបានយ៉ាងហោចណាស់ ៥០០នាក់ក្នុងមួយឆ្នាំសិក្សា ដើម្បីទាញយកឳ្យបាន នូវការទទួលស្គាល់ពីគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា និងផ្ដល់ទំនុកចិត្តដល់និស្សិត ព្រមទាំងមាតាបិតា អាណាព្យាបាលរបស់ និស្សិតដែលបានសម្រេចជ្រើស រើសយកសាកលវិទ្យាល័យបញ្ញាជាតិ ជាប្រទីបសម្រាប់អនាគត។
ផែនការយុទ្ធសាស្រ្ដរបស់សាកលវិទ្យាល័យ បញ្ញាជាតិ នឹងបង្ហាញឳ្យ ឃើញនូវភាពរឹងមាំរបស់ខ្លួន ដែលមានលក្ខណៈស្របនឹងតម្រូវការអប្បបរមារបស់គណៈកម្មាធិការទទួល ស្គាល់គុណភាពអប់រំនៃកម្ពុជា ក៏ដូចជាក្រសួងអប់រំ យុវជន និងកីឡា។ ដូចនេះដើម្បីសម្រេចបាននូវលទ្ធផលខាងលើសាកលវិទ្យាល័យបញ្ញាជាតិ មានចក្ខុវិស័យ បេសកកម្ម និងទិសដៅដូចខាងក្រោមៈ
- អប់រំប្រកបដោយគុណភាពខ្ពស់ និងនិស្សិតមានជំនឿជាក់លើសមត្ថភាពខ្លួន
- ចូលរួមក្នុងការបង្កើតធនធានមនុស្ស ស្របតាមនយោបាយយុទ្ធសាស្រ្ដចតុកោណរបស់រាជ រដ្ឋាភិបាល
- បំពេញការងារប្រកបដោយប្រសិទ្ធភាពខ្ពស់
- ធ្វើឳ្យនិស្សិតមានសមត្ថភាព បញ្ញា គុណធម៌ និងចេះសំរបខ្លួនតាមកាលៈទេសៈ
- រួមចំណែកយ៉ាងសកម្មក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស ដើម្បីអភិវឌ្ឍជាតិ និងសង្គម
- មិនបម្រើផលប្រយោជន៍ឳ្យគណៈបក្សនយោបាយណាមួយ
- លើកតម្កើងការអប់រំឧត្តមសិក្សាក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ច្បាប់ មនុស្សសាស្រ្ដ ការគ្រប់ គ្រង វិទ្យាសាស្រ្ដ និងវប្បធម៌.........។
ជាពិសេសសាកលវិទ្យាល័យ បញ្ញាជាតិ នឹងបណ្ដុះបណ្ដាលនិស្សិតឳ្យបញ្ចប់ការសិក្សាប្រកប ដោយគុណភាព និងមានទីផ្សារការងារខ្ពស់គ្រប់ជំនាញ ព្រមទាំងហ្វឹកហាត់និស្សិតឳ្យក្លាយជានិយោជិក ដែលមានភាពឈ្លាសវៃ និងសមត្ថភាពប្រសើរ ហើយតំរង់ទិសឳ្យពួកគេក្លាយជាពលរដ្ឋដ៏ល្អ សម្រាប់ ប្រទេសកម្ពុជា និងសាកលលោកទាំងមូលផងដែរ ។
- ផ្សារភ្ជាប់ និងការអនុវត្តប្រកបដោយគុណភាពបង្រៀន និងស្របតាមកំរិតរបស់និស្សិតម្នាក់ៗ
- មានមុខវិជ្ជាសិក្សាដែលអាចជំរុញ និងបរិស្ថានសិក្សាល្អ។
- មានកម្មវិធីសិក្សាដែលផ្ដល់នូវជំនាញរៀនសូត្រដោយឯករាជ្យ ដើម្បីឳ្យនិស្សិតទទួលបានជោគជ័យនៅពេលទៅរៀន នៅគ្រឹះស្ថានឧត្តមសិក្សានានា តាំងពីដើមរហូតដល់ចប់។
- ធានាបាននូវការទទួលស្គាល់ និងទទួលយកក្នុងការចូលរៀននៅគ្រឹះស្ថានឧត្តមសិក្សានានា នៅពេលនិស្សិតបានបញ្ចប់ ថ្នាក់ឆ្នាំសិក្សាមូលដ្ឋានដោយបានជោគជ័យ។
- មានការរៀបចំ និងដំណើរការរបស់សាកលវិទ្យាល័យ គឺដើម្បីជួយនិស្សិតដែលទើបតែបញ្ចប់ការសិក្សានៅវិទ្យាល័យ ឳ្យមានការត្រៀមខ្លួនជាស្រេចដើម្បីបន្តការសិក្សានៅគ្រឹះស្ថានឧត្តមសិក្សា។
- តាមរយៈមូលដ្ឋានខាងលើនេះ សាកលវិទ្យាល័យ បញ្ញាជាតិ បាននឹងកំពុងធ្វើការជំរុញឳ្យនិស្សិតមានភាពជឿជាក់ លើសមត្ថភាព បញ្ញា គុណធម៌ និងមានមនសិការស្នេហាជាតិ។
១. ផ្ដល់ឳ្យនិស្សិតនូវគុណភាព និងភាពចំរើនលូតលាស់នៃបទពិសោធន៍ក្នុងការសិក្សា ដែលបង្កើត បានជាចរន្ដមួយក្នុងការអភិវឌ្ឍន៍សមត្ថភាព បំនិន និងការងារ អាជីពអស់ មួយជីវិត។
២. ផ្ដល់អត្ថិភាពដល់ឧត្តមភាពនៃការបង្រៀនជាចម្បងក្នុងការផ្ដល់ជាសេវាកម្មចំណេះដឹង សមត្ថភាព និងភាពជាអ្នកដឹកនាំដល់និស្សិត និងសម្រាប់វាយតម្លៃសាកលវិទ្យាល័យទាំងមូល។
៣. ឧបត្ថម្ភការអភិវឌ្ឍន៍សាកលវិទ្យាល័យដោយផ្ដល់ជូនជា ហិរញ្ញវត្ថុដល់បុគ្គលិក និងសាស្រ្ដាចារ្យចូលរួមក្នុងseminars, workshops………។
៤. ស្វែងរកទំនាក់ទំនងសហការងារជាមួយសហគមន៍ អាជីវកម្ម ក្រុមហ៊ុន អង្គការជាតិ អន្ដរជាតិ និងសាកលវិទ្យាល័យនានា ដើម្បីឧបត្ថម្ភ និងជួយសម្រួលដល់និស្សិតជួបការលំបាក និងជំរុញឳ្យនិស្សិតទៅចូលរួមក្នុងកម្មវិធីសិក្ខាសាលាផ្សេងៗ ក្នុងគោលបំណងកែប្រែការអប់រំឳ្យ កាន់តែមានគុណភាពខ្ពស់។
៥. ជាសាកលវិទ្យាល័យដែលផ្ដល់ឳកាសនៃការអប់រំតែមួយ និងឈានមុខគេ ហើយផ្ដល់ទំនុកចិត្តដល់និស្សិតគ្រប់រូប។
៦. សាកលវិទ្យាល័យ នឹងបន្តផ្ដល់សេវាអប់រំដែលមាតម្លៃទាប។
- រួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍធនធានមនុស្ស តាមរយៈការបណ្ដុះបណ្ដាលនៅកំរិតឧត្តមសិក្សា។
- ផ្ដល់ការគ្រប់គ្រងដ៏មានប្រសិទ្ធភាព និងតម្លាភាព។
- គ្រប់គ្រង និងពង្រឹងគុណភាពសាស្រ្ដាចារ្យ កម្មវិធីបង្រៀន និងការបណ្ដុះបណ្ដាលបន្ថែម ជំនាញចាំបាច់ស្របនឹងទីផ្សារការងារ។
- ផ្ដល់សេវាទំនាក់ទំនងល្អ និងជាប្រព័ន្ធបច្ចេកវិទ្យាដល់និស្សិត។
- ផ្ដល់ជូននិស្សិតនូវការអប់រំប្រកបដោយគុណភាព និងនិស្សិតមានភាពជឿជាក់លើសមត្ថភាព របស់ខ្លួន។
- ផ្កល់ការណែនាំ និងជំរុញនិស្សិតធ្វើយ៉ាងណាឳ្យនិស្សិតមានសមត្ថភាព បញ្ញា គុណធម៌ និង ចេះសម្របខ្លួនតាមកាលៈទេសៈ។
- ផ្ដល់ជំនាញឯកទេសច្បាស់លាស់ដល់និស្សិត និងជំរុញឳ្យមានការអនុវត្តន៍ នៃបច្ចេកទេស ទំនើបៗ ក្នុងអាជីវកម្ម និងសេដ្ឋកិច្ចវិទ្យា ។
- អ្នកទំនាក់ទំនងដែលមានប្រសិទ្ធភាពទាំងការនិយាយ និងសរសេរ
- មានសមត្ថភាពខ្ពស់ក្នុងការបង្កើត និងរក្សានូវទំនាក់ទំនងអន្ដរបុគ្គល
- សមត្ថភាពប្រាស្រ័យទាក់ទងជាភាសាអង់គ្លេស និងសរសេរ
- សមត្ថភាពប្រើប្រាស់កុំព្យូទ័រ
- យល់ដឹងវប្បធម៌ខ្មែរ និងមានលទ្ធភាពយល់ដឹងពីវប្បធម៌ប្រទេសផ្សេងៗទៀត
- ចំណេះដឹងជាមូលដ្ឋាន និងភាពបត់បែនក្នុងការដោះស្រាយបញ្ហាផ្សេងៗ
- មានសមត្ថភាពគ្រប់គ្រាន់សម្រាប់ការសិក្សាបន្ត
ក. គ្រប់គ្រងបុគ្គលិកប្រកបដោយតម្លាភាព អភិបាលកិច្ចល្អ
- បែងចែក ព្រមទាំងប្រគល់ភារកិច្ចដល់បុគ្គលិក នៅក្នុងការិយាល័យនីមួយៗ ឳ្យស្របតាមជំនាញ និងទេពកោសល្យ ដើម្បីឳ្យដំណើរការបណ្ដុះបណ្ដាល ការផ្ដល់សេវា និង ការគ្រប់គ្រងនិស្សិតមានប្រសិទ្ធភាព។
- ពង្រឹងការងារគ្រប់គ្រងកម្មវិធីសិក្សា និងអភិវឌ្ឍកម្មវិធីសិក្សា។
- បង្កើតយន្ដការតាមដានការអនុវត្តនូវផែនការយុទ្ធសាស្រ្ដ និងផែនការសកម្មភាពដែលបាន ដាក់ចេញ។
ខ. យុទ្ធសាស្រ្ដស្រូបយកនិស្សិត
- បង្កើនយន្ដការផ្សព្វផ្សាយ និងជំរុញការងារផ្សព្វផ្សាយអំពីសាកលវិទ្យាល័យ ឳ្យបានទូលំ ទូលាយប្រកបដោយប្រសិទ្ធភាពខ្ពស់។
- បង្កើនយន្ដការសម្រាប់តាមដាន និងត្រួតពិនិត្យរាល់សកម្មភាពផ្សព្វផ្សាយពាណិជ្ជកម្ម អនុវត្ត កម្មវិធីសិក្សា សកម្មភាពបង្រៀន វិន័យ និងការគ្រប់គ្រង សកម្មភាពស្រាវជ្រាវក្នុងបណ្ណាល័យ។
- រៀបចំប្រព័ន្ធផ្ដល់សេវាកម្មសព្វបែបយ៉ាង ដល់និស្សិតឳ្យមានភាពងាយស្រួល និងរហ័ស។
- ផ្ដល់នូវកម្មវិធីសិក្សាគ្រឹះមួយដែលស្របទៅនឹងតម្រូវការសង្គម រួមទាំងបរិយាកាសល្អដល់ និស្សិត ក្នុងការទទួលយកនូវកម្មវិធីសិក្សានេះ។
- ផ្ដល់ភាពរាក់ទាក់ ស្វាគមន៍ ព័ត៌មានច្បាស់លាស់ដល់និស្សិត និងភ្ញៀវទូទៅ តាំងពីការឈាន ជើងចូលដល់ដំបូង។
- ផ្ដល់នូវវប្បធម៌ទទួលស្គាល់ការពិត និងទទួលខុសត្រូវខ្ពស់ដល់និស្សិត។
គ. ធនធានសាស្រ្ដាចារ្យ
- ប្រមូលផ្ដុំនូវសាស្រ្ដាចារ្យ ដែលមានសមត្ថភាព និងបទពិសោធន៍សម្រាប់មកបណ្ដុះបណ្ដាល។
- បង្កើតយន្ដការអភិវឌ្ឍន៍សមត្ថភាពសាស្រ្ដាចារ្យដែលមានលក្ខណៈសម្បត្តិ ស្របទៅនឹងតម្រូវ ការរបស់គណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា ព្រមទាំងតម្រូវការផ្ទៃក្នុងរបស់ សាកលវិទ្យាល័យ។
- បំពេញឳ្យបាននូវផលធៀបសាស្រ្ដាចារ្យ និងនិស្សិត ដែលគណៈកម្មាធិការទទួលស្គាល់គុណ ភាពអប់រំនៃកម្ពុជាដាក់ឳ្យ។
ឃ. ការផ្សព្វផ្សាយ
- ផ្សព្វផ្សាយឳ្យបានទូលំទូលាយនូវផែនការអភិវឌ្ឍសាកលវិទ្យាល័យ ផែនការយុទ្ធសាស្រ្ដ និងកម្មវិធីសិក្សា។
- ផ្សព្វផ្សាយឳ្យបានទូលំទូលាយនូវសមិទិ្ធផលសំខាន់ៗដែលសាកលវិទ្យាល័យសម្រេចបាន។
ង. ការងារគ្រប់គ្រងអគារសិក្សា និងសម្ភារនានា
- ធានាឳ្យបាននូវភាពមានអនាម័យនៅក្នុងអគារសិក្សា។
- ធានាឳ្យបាននូវសណ្ដាប់ធ្នាប់ សន្ដិសុខ និងសុវត្ថិភាពនៅក្នុងអគារសិក្សា និងបរិវេណនានានៃ សាកលវិទ្យាល័យ។
-ធានាឳ្យបានថាការផ្គត់ផ្គង់ទឹក ( សម្រាប់ប្រើប្រាស់ក្នុងបន្ទប់ទឹក ) ចរន្ដអគ្គិសនី (សម្រាប់ប្រើ ប្រាស់ក្នុងបន្ទប់ ) កង្ហារ ម៉ាស៊ីនត្រជាក់ និងជណ្ដើរយន្ដជាសេវាកម្មដែលល្អ។
- ធានាឳ្យបានថា បរិយាកាសនៃបន្ទប់សិក្សានីមួយៗសុទ្ធតែល្អ និងស្របតាមនិយាមគរុ កោសល្យ
- ធានាឳ្យបានថា សម្ភារដែលដាក់ឳ្យប្រើប្រាស់សុទ្ធតែមានគុណភាពល្អ (យ៉ាងហោចណាស់ចាប់ពីមធ្យមឡើងទៅ )។
- ធានាឳ្យបានថា សម្ភារដែលដាក់ឳ្យប្រើប្រាស់គឺស្របទៅនឹងតម្រូវការ។
ច. ស្ថាបនាការជឿទុកចិត្តពីនិស្សិត
សាកលវិទ្យាល័យបញ្ញាជាតិ និងធ្វើការរួមជាមួយគ្នាប្រកបដោយប្រសិទ្ធភាពព្រមទាំងពង្រឹង និង ពង្រីកនូវភាពជាដៃគូជាមួយសាកលវិទ្យាល័យនានា និងអង្គការក្រៅរដ្ឋាភិបាលនានា ទាំងនៅក្នុង និង ក្រៅប្រទេស ពិសេសជាមួយសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជាដើម្បីសម្រេចបាននូវបេសកម្ម និងចក្ខុវិស័យរបស់ខ្លួន។ ជាតួយ៉ាងសាកលវិទ្យាល័យកំពុងពិភាក្សាលើអនុសារណៈយោគយល់គ្នា (Memoran-dum of Understanding) ជាមួយសាកលវិទ្យាល័យនានាដូចជាៈ American University of Humanities (AUH) Ball State University (BSU) Oregon State University (OSU) សហរដ្ឋអាមេរិក Informaties Education សិង្ហបូរី Binningham City University (BCU) Cardiff University (CU) អង់គ្លេស Ganpat University (GU) ឥណ្ឌា College of Higher Education (CHE) អូស្ត្រាលី Kasem Bundith University (KBU) ថៃ ដែលជាសញ្ញាណមួយនៃដំណើរការដ៏យូរអង្វែងព្រមទាំងស្ថាបនាបាននូវការជឿទុកចិត្តពីអ្នកសិក្សា និងអាណាព្យាបាលរបស់ពួកគេ។ ដូចនេះនិស្សិត សិក្សានៅសាកលវិទ្យាល័យ បញ្ញាជាតិ នឹងមានស្ថេរភាពក្នុងចិត្ត នៃការសិក្សារបស់ខ្លួន។ ហើយកិច្ច សហប្រតិបត្តិការនេះជាឯកសិទិ្ធជាមួយសាកលវិទ្យាល័យ និងអង្គការផ្សេងៗ និងត្រូវបានពង្រឹងបន្ថែម ទៀត។ ឆ. ផ្ដល់ស្ដង់ដានៃការអប់រំកំរិតអន្ដរជាតិ
សាកលវិទ្យាល័យ បញ្ញាជាតិ គឺជាសាកលវិទ្យាល័យឯកជនមួយដែលបាននាំមកនូវកម្មវិធីសិក្សា វិធីសាស្រ្ដនៃការអប់រំកំរិតស្តង់ដារអន្តរជាតិមកកម្ពុជា ដើម្បីជួយអភិវឌ្ឍន៍ជាតិ ទ្រទ្រង់វិស័យអប់រំជាតិ និងប្រកួតប្រេជែងលើទីផ្សារការងារអន្ដរជាតិ។ សាកលវិទ្យាល័យមានជំនឿយ៉ាងមុតមាំថា និស្សិត ចេញពីសាកលវិទ្យាល័យ បញ្ញាជាតិ ពិតជាមានសមត្ថភាពអាចទទួលយកបានតាមកម្មវិធីសិក្សាស្តង់ដារ អន្ដរជាតិ។ ដូច្នេះនិស្សិតដែលបានសិក្សានៅសាកលវិទ្យាល័យ បញ្ញាជាតិ ពួកគេនឹងទទួលបាននូវចំណេះ ដឹង បំនិន និងសមត្ថភាពដ៏ពិតប្រាកដមួយ។ ឯកសារ សម្ភារៈរូបវ័ន្ដ កម្មវិធីសិក្សា វិធីសាស្រ្ដបង្រៀន និងរៀនដែលនិស្សិតនៅបរទេសត្រូវបានយកមកអនុវត្តនៅសាកលវិទ្យាល័យបញ្ញាជាតិ។
ជ. ការធានាគុណភាពសំរាប់និស្សិត
សិក្សានៅសាកលវិទ្យាល័យបញ្ញាជាតិ ធានាធ្វើឳ្យនិស្សិតមានជំនាញមួយយ៉ាងពិតប្រាកដ ព្រមទាំងចេះភាសាអង់គ្លេស និងកុំព្យូទ័រ។ និស្សិតទាំងអស់សុទ្ធតែអាចចូលរៀនបាន ទោះបីជាពួកគេទាំង នោះ ខ្លាំង ខ្សោយ មាន ក្រ អ្នកខេត្ត អ្នកជនបទ ឬអ្នកក្រុងក៏ដោយ ឳ្យតែពួកគេទាំងនោះបានរៀនចប់នៅ សាកលវិទ្យាល័យ បញ្ញាជាតិ គឺត្រូវតែមានសមត្ថភាព បញ្ញា គុណធម៌ និងវិជ្ជាជីវៈពិតប្រាកដមួយ។ នេះ សបញ្ជាក់ឳ្យឃើញថា និស្សិតភាគច្រើនដែលអាចចូលរៀននៅសាកលវិទ្យាល័យ បញ្ញាជាតិ គឹជាជម្រើស មួយដ៏ត្រឹមត្រូវ និងមានអនាគតយ៉ាងពិតប្រាកដ។ សញ្ញាបត្ររបស់សាកលវិទ្យាល័យ បញ្ញាជាតិ គឺវាវាស់ វែងដោយគុណភាព ដើម្បីធានាឳ្យបាននូវតម្លៃនៃការអប់រំ និងបំពេញនូវលក្ខខ័ណ្ឌទីផ្សារការងារក្នុងស្រុក ក៏ដូចជាបរទេស ។ ដូចនេះកម្មវិធីសិក្សាថ្នាក់មូលដ្ឋាន គឺជាកម្មវិធីដែលផ្ដល់នូវមូលដ្ឋានគ្រឹះដ៏សំខាន់សំរាប់ បន្តការសិក្សានៅកំរិតឧត្តមសិក្សាក្នុងស្រុក និងបរទេសថែមទៀតផង។
ឈ. ប្រព័ន្ធនៃការអប់រំ និងការគ្រប់គ្រង
ជារៀងរាល់ឆ្នាំមុននឹងចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋាននីមួយៗ សាកលវិទ្យាល័យ បញ្ញាជាតិតែងតែបើកថា្នក់បំពាក់បំប៉ន ឬតម្រង់ទិសថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ដល់និស្សិតគ្រប់ជំនាញទាំងអស់ ដើម្បី ឳ្យពួកគេទាំងនោះបានស្វែងយល់ពីកម្មវិធីសិក្សា និងប្រព័ន្ធនៃការគ្រប់គ្រង់នៅក្នុងសាកលវិទ្យាល័យ។ ការធ្វើស្វ័យសិក្សាជាមូលដ្ឋានចាំបាច់បំផុតសំរាប់និស្សិត គឺក្នុងនោះដែរ ក៏មានការណែនាំឳ្យនិស្សិតទាំង អស់ បានយល់ដឹងពីរបៀបធ្វើការកត់ត្រា ការអាន ការសរសេរ ការស្ដាប់ ការស្រាវជ្រាវ ការសង្ខេបអត្ថបទ ឬធ្វើបទបង្ហាញពីការពិភាក្សាគ្នា កិច្ចសហការគ្នាជាក្រុម និងវិធីសាស្រ្ដបង្រៀនរបស់សាស្រ្ដាចារ្យនីមួយៗ ស្ដីពីការពិភាក្សា និងពាក្យបច្ចេកទេស ។ល។
ញ. សេវាកម្ម និងតម្រូវការរបស់និស្សិត
និស្សិតទាំងអស់ដែលសិក្សានៅសាកលវិទ្យាល័យ បញ្ញាជាតិ គឺសុទ្ធតែមានគុណតម្លៃស្មើៗគ្នា ទាំងអស់ បើទោះបីជាពួកគេទាំងនោះចេញពីប្រភពផ្សេងៗគ្នាក៏ដោយ។ និស្សិតទាំងនោះ គឺសុទ្ធតែទទួល បាននូវសេវាដែលសាកលវិទ្យាល័យមានជាពិសេសពីការទទួលស្វាគមន៍ និងការយកចិត្តទុកដាក់យ៉ាង ខ្លាំងរបស់បុគ្គលិក និងសាស្រ្ដាចារ្យតាមមុខជំនាញនីមួយៗ។ សេវាបណ្ណាល័យ បន្ទប់ពិភាក្សា បន្ទប់ពិសោធន៍ បន្ទប់កុំព្យូទ័រ និងអ៊ីនធឺណែតដោយឥតគិតថ្លៃ។ សេវាទំនាក់ទំនងរវាងនិស្សិត និងសាស្រ្ដាចារ្យតាមប្រព័ន្ធ E-Communication និងការណាត់ជួបផ្ទាល់។
ដ. ការផ្ដល់អាហារូបករណ៍ដល់និស្សិតដែលរៀនពូកែ
សាកលវិទ្យាល័យ បញ្ញាជាតិ គឺជាសាកលវិទ្យាល័យដែលយកចិត្តទុកដាក់បំផុតពីតម្លៃនៃការ អប់រំជាមូលដ្ឋាន។ តាមរយៈនេះដែរសាកលវិទ្យាល័យតែងតែយកចិត្តទុកដាក់ជានិច្ច លើការខិតខំប្រឹង ប្រែងរៀនសូត្រ ក្នុងគោលបំណងទាក់ទាញឳ្យនិស្សិត និងមហាជនស្រឡាញ់ការសិក្សាសំរាប់ជាប្រយោជន៍ដល់ការអប់រំនៅក្នុងកម្ពុជា និងជាមូលដ្ឋានគ្រឹះដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ។ ឋ. ការប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍
សាកលវិទ្យាល័យ បញ្ញាជាតិ បាននឹងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការជួយអភិវឌ្ឍសង្គម និងប្រទេសជាតិ។ សាកលវិទ្យាល័យតែងតែធ្វើការប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ជា រៀងរាល់ឆ្នាំតាមចំនួនដែលបានកំណត់ និងតាមលទ្ធភាពជាក់ស្ដែងក្នុងឆ្នាំសិក្សានីមួយៗ។ អាហារូបករណ៍នេះ គឺដើម្បីជួយសំរបសំរួលឳ្យសិស្ស និស្សិតខ្មែរមានឳកាសច្រើនចូលរៀននៅសាកលវិទ្យាល័យ ជាពិសេសទៅទៀតសាកលវិទ្យាល័យបានផ្ដល់អាហារូបករណ៍ឳ្យនិស្សិតក្រីក្របំផុត និង ជនជាតិភាគតិចដែលមកពីជនបទដាច់ស្រយាល។ ដូចនេះនិស្សិតទាំងអស់ត្រូវបំពេញនូវលក្ខណៈវិនិច្ឆ័យរបស់សាកលវិទ្យាល័យ មុនពេលដែលបានផ្ដល់អាហារូបករណ៍។
ឌ. ការលើទឹកចិត្តដល់និស្សិត
សាកលវិទ្យាល័យបញ្ញាជាតិ កន្លងមកបានអនុវត្តតាមគោលការណ៍របស់សាកលវិទ្យាល័យ សំរាប់និស្សិតឆ្នើម ដែលបានទទួលនូវនិទ្ទេសល្អ ប្រចាំឆ្នាំនីមួយៗដូចជាៈ
- ផ្ដល់ការសិក្សាមិនគិតថ្លៃក្នុងរយៈពេល ២ និង ៤ឆ្នាំ
- មានជូនលិខិត ឬប័ណ្ណសរសើរ ឬ មេដាយ
- ជូនជារង្វាន់ ។ល។
- មានដំណើរទស្សកិច្ចនៅតាមរម្យណីយដ្ឋានផ្សេងៗ
- មានចារឹកទុកក្នុងសៀវភៅកិត្តិយស របស់សាកលវិទ្យាល័យ
- បិទរូបថតនៅលើតារាងកិត្តិយស និងផ្សាយតាមព្រឹត្តិបត្រប្រចាំឆ្នាំ របស់សាកលវិទ្យាល័យ
ឍ. កិច្ចសហប្រតិបត្តិការជាតិ និងអន្ដរជាតិ
សាកលវិទ្យាល័យ បញ្ញាជាតិ មានកិច្ចសហប្រតិបត្តិការយ៉ាងល្អ ជាមួយស្ថាប័នជាតិ និងអន្ដរ ជាតិតួយ៉ាងដូចជា ជាមួយសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា សមាគមអង្គការសហប្រជាជាតិ និងជាមួយសាកលវិទ្យាល័យជាច្រើនទៀតដូចជាៈ
១. University of East Anglia ២. University of Greenwich
៣. University of Nottingham ៤. University of Plymouth
៥. University of Surrey ៦. The Abbey DLD Group of Colleges
៧. Cambridge Education Group ៨. Cambridge Tutors College
៩. University of Leeds ១០. City of Sunderland College
១១. Password English Language ១២. Education First
១៣. British Council ១៤. Ball State University
១៥. NBG - Business Management School,England ១៦. KIIT University, India
១៧. Ganpat University, India ១៨. University of Tourism and Management
១៩. Kasem Bundit University, Thailand School, (UTMS) Europe
និស្សិតដែលបានសិក្សានៅសាកលវិទ្យាល័យ បញ្ញាជាតិ និងមានឳកាសច្រើនទៅសិក្សារួមគ្នា ។