Serei Mongkol Scholarship
សាកលវិទ្យាល័យបញ្ញាជាតិ ជាគ្រឹះស្ថានឧត្តមសិក្សាមួយ ដើម្បីអភិវឌ្ឍធនធានមនុស្សជាមួយនឹងចំណេះដឹង សមត្ថភាព បញ្ញា និងគុណធម៌។ សម្រាប់ឆ្នាំសិក្សា ២០១៣-២០១៤ នេះ សាកលវិទ្យាល័យបញ្ញាជាតិបានសហការជាមួយក្រុមហ៊ុនសិរីមង្គល បានផ្តល់អាហារូបករណ៍ចំនួន ៣០០ កន្លែងទៅដល់និស្សិតដែលពុំមានលទ្ធភាពបង់ថ្លៃសិក្សា។លក្ខខណ្ឌអាហារូបករណ៍៖
•និស្សិតត្រូវមកសុំពាក្យអាហារូបករណ៍នេះនៅសាកលវិទ្យាល័យបញ្ញាជាតិរាល់ម៉ោងធ្វើការ
•និស្សិតដែលជាប់អាហារូបករណ៍ ត្រូវបម្រើការងារនៅក្នុងក្រុមហ៊ុនសិរីមង្គលចំនួន ៧០ ដងក្នុងមួយឆ្នាំ ក្រោយពីនោះក្រុមហ៊ុនគិតថ្លៃឲ្យ១ ដងស្មើនឹង ៥ ដុល្លារ។ ក្រុមហ៊ុនផ្តល់ជូនឯកសណ្ឋាន(អាវ ២) សម្រាប់ចេញសេវាកម្ម ពេលបម្រើការងារគឺមានអាហារ និងភេសជ្ជៈមួយពេល
•ការបង់ថ្លៃសិក្សារយះពេល ៤ ឆ្នាំជាបន្ទុករបស់ក្រុមហ៊ុនសិរីមង្គល
ប្រសិនបើសិស្សនិស្សិតមានចំណាប់អារម្មណ៍ សូមមកទាក់ទងនៅសាកលវិទ្យាល័យបញ្ញាជាតិ អគារ ១៤, ២០,២៤ សង្កាត់ទឹកល្អក់ ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ឬតាមទូរស័ព្ទលេខៈ ០២៣ ៤៥ ៨៨៨ ០៨, ០៦៩ ៥៥៥៥ ៨២, ០៩២ ៧៧៧៧ ០៨