Welcome to Panha Chiet International University
ឯកឧត្តមបណ្ឌិត រុន រ័ត្នវាសនា ជាប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យបញ្ញាជាតិ បានទទួលមេដាយឆ្នើមកិត្តិយស «អ្នកបង្កើតសមិទ្ធិផល ដល់វិទ្យាសាស្ត្រពិភពលោក» ពីគណៈកម្មាធិការសូក្រាកអន្តរជាតិ (The International Socrates Committee) នៅសតវត្សរ៍ទី២១ ទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស។ គណៈកម្មាធិការសូក្រាកអន្តរជាតិ គឺជាស្ថាប័នដែលបង្កើតឡើង ដើម្បីវាយតម្លៃផ្តល់ពានរង្វាន់ និងមេដាយ ដល់អ្នកដឹកនាំនយោបាយ សហគ្រិន ធុរជន ឬបញ្ញវន្តដែលមានស្នាដៃឆ្នើមក្នុងការដឹកនាំ ឬបានខិតខំសិក្សាស្រាវជា្រវ បង្កើតនូវអ្វីដែលថ្មីដើម្បីអភិវឌ្ឍសង្គម៕